អតីត​ខ្សែបម្រើ​ស្លាប Arsenal បាន​ប្រៀបធៀប​រវាង​កីឡាករ Emile Smith Rowe និង Kai Havertz

0

អតីត​ខ្សែបម្រើ​ស្លាប Arsenal លោក Jermaine Pennant បាន​ប្រាប់​ថា Emile Smith Rowe គឺជា​ជម្រើស​ល្អ​ជាង Kai Havertz ដែល​បាន​ទិញ​កាលពី​រដូវក្ដៅ ។

Havertz ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ក្នុង​ខែកក្កដា ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ 65 លាន​ផោន ។ កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ឆ្នើម​មួយ​រូប ក្នុងអំឡុងពេល​បី​ឆ្នាំ​របស់​គាត់​ជាមួយ Chelsea ហើយ​អ្នកគាំទ្រ​បាន​លើក​ឡើង​ថា​គាត់​នឹង​ក្លាយជា​ជម្រើស​ដំបូង​នៅ Arsenal ។

ខណៈ​ដែល​កីឡាករ​វ័យ 24 ឆ្នាំ​បាន​ទទូច​ក្នុងអំឡុងពេល​សម្រាក​អន្តរជាតិ​ថា គាត់​មិន​មានការ​ព្រួយបារម្ភ​អំពី​ការ​ចាប់ផ្តើម​ជីវិត​របស់​គាត់​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​នោះ​ទេ អតីត​កីឡាករ​កាំភ្លើង​ធំ Jermaine Pennant បាន​ចែករំលែក​គំនិត​របស់​គាត់​ដោយ​បាន​សន្មត​ថា Smith Rowe គួរតែ​ត្រូវ​បាន​ផ្តល់​នៅ​ក្នុង​តួនាទី​ជា​ខ្សែបម្រើ​ដែល Havertz បាន​កំពុង​លេង​។

អតីត​ខ្សែបម្រើ​ស្លាប Arsenal និង​ជា​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​បាន​ប្រាប់ OLBG ថា​៖ «​ខ្ញុំ​មិនឃើញ​ការ​បង្ហាញ​របស់ Havertz អាច​កែប្រែ Arsenal ទៅ​ជា​ក្រុម​ខ្លាំង​ជាង​មុន​ទេ ។ ខ្ញុំ​មិន​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហាញ​របស់​គាត់​នៅ Chelsea ទេ​។ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា​គ្រូបង្វឹក​ត្រូវ​ផ្តល់​រយៈពេល​ប៉ុន្មាន​សម្រាប់​គាត់​នោះ​ទេ​។ Havertz គឺជា​កីឡាករ​ដ៏​ល្អ​ម្នាក់ ប្រាកដ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​បាន​មើលឃើញ​គាត់ ជា​ជម្រើស​ល្អ​ជាង​អ្វី​ដែល Arsenal មាន​រួច​ទៅ​ហើយ​។ ខ្ញុំ​ចង់​និយាយ​ថា Smith-Rowe នៅ​តែ​សាក​សម​សម្រាប់​តំណែង​នេះ គឺជា​កីឡាករ​ដែល​ល្អ​ជាង ដែល​រួមចំណែក​បាន​ច្រើន​ជាង​»​។

នៅ​ពេល​ត្រូវ​បាន​សួរ​នៅ​ថ្ងៃ​ផុតកំណត់​នៃ​ការ​ផ្ទេរ​ថា​តើ Smith Rowe នឹង​ចាកចេញ​ឬ​យ៉ាងណា Arteta បាន​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ដោយ​និយាយ​ថា​៖ «​បាទ តួនាទី​សម្រាប់​គាត់ គឺ​ដូច​កីឡាករ​គ្រប់​គ្នា ហើយ​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​គាត់​បង្ហាញ​អោយ​អស់ពី​សមត្ថភាព​របស់​គាត់ និង​ធ្វើ​ឱ្យ​ក្រុម​កាន់តែ​ប្រសើរ​ឡើង​»៕