Arsenal កំពុង​ពិចារណា​ផ្តល់​កុងត្រា​ថ្មី​ដល់ Ben White

0

ក្លឹ​ប​កាំភ្លើង​ធំ Arsenal ចង់​បន្ថែម​កិច្ចសន្យា​រយៈពេល​វែង​ថ្មី​មួយ​សម្រាប់ Ben White បើ​ទោះបីជា​ខ្សែការពារ​មាន​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ​ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ​ក៏​ដោយ ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ចូលរួម​ជាមួយ Arsenal ពី Brighton ក្នុង​ឆ្នាំ 2021 ក្នុង​តម្លៃ​ខ្លួន 50 លាន​ផោន​។ ចាប់តាំងពី​ពេល​នោះ​មក White បាន​លេង​ជា​ខ្សែការពារ​កណ្តាល និង​ខ្សែការពារ​ស្តាំ សម្រាប់​ក្រុម​លោក Mikel Arteta​។

បន្ទាប់​ពី​ការ​ប្រគល់​កិច្ចសន្យា​ថ្មី​ទៅ​ឱ្យ​តារា​ឆ្នើម Bukayo Saka ក្នុង​ពេល​នេះ Arsenal កំពុង​ផ្ដល់​កិច្ចសន្យា​អោយ Martin Odegaard ។

កីឡាករ​សញ្ជាតិ​ន័​រវេ​ស​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​កម្រិត​ខ្ពស់ ដើម្បី​បន្ត ដោយ​កីឡាករ​គ្រោង​នឹង​ទទួល​បាន​នូវ​ការ​តម្លើង​លើ​ប្រាក់​ចំណូល​បច្ចុប្បន្ន​របស់​គាត់ £120,000 ក្នុង​មួ​យស​ប្តា​ហ៍​។

បើ​យោង​តាម​កាសែត Daily Mail បាន​និយាយ​ថា White គឺជា​អ្នក​បន្ទាប់​នៅ​ក្នុង​ក្រុម ហើយ​ការ​ពិភាក្សា​ទំនងជា​ត្រូវ​ចាប់ផ្ដើម​នៅ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

បើ​ទោះបីជា​ការ​ពិត​ដែល​ថា​កិច្ចព្រមព្រៀង​របស់ White ផុតកំណត់​នៅ​ឆ្នាំ 2026 ប៉ុន្តែ Arsenal មើលឃើញ​ពី​គុណភាព​របស់​កីឡាករ​រូប​នេះ ទើប​ក្លឹ​ប​សម្រេច​ផ្ដល់​កិច្ចសន្យា​បន្ថែម​ដល់​គាត់ ។ White រីករាយ​ក្នុង​ការ​ស្នាក់​នៅ Emirates ហើយ​ក្លឹ​ប​រំពឹង​ថា​ការ​ចរចា​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ​៕