កីឡាករ​របស់​ក្រុម Real Madrid បី​នាក់​ត្រូវ​បាន​ចាប់ខ្លួន

0

គេហទំព័រ​ព័ត៌មាន​អេ​ស្ប៉ា​ញ El Confidencial បាន​រាយការណ៍​ថា កីឡាករ​របស់​ក្រុម Real Madrid បី​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ​និយាយ​ថា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន បន្ទាប់​ពី​ម្តាយ​របស់​ក្មេង​ស្រី​ជំទង់​មិន​ទាន់​គ្រប់​អាយុ​បាន​ទៅ​ប្តឹង​ប៉ូ​លី​ស ដើម្បី​ទាមទារ​ឱ្យ​ពួក​គេ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី ដែល​បាន​ថត​វី​ដេ​អាសអាភាស​របស់​ក្មេង​នោះ ហើយ​ផ្ញើ​វា​ទៅ​ឱ្យ​អ្នក​ដទៃ​។ ប៉ូលិស បាន បញ្ជាក់​ថា ការ​ចាប់ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។

អ្នកនាំពាក្យ​របស់​ឆ្មាំ​ស៊ី​វិល​នៅ Gran Canaria បាន​និយាយ​ថា “​ម្តាយ​ដែល​អមដំណើរ​ដោយ​កូនស្រី​របស់​គាត់​ដែល​មាន​អាយុ​ក្រោម 16 ឆ្នាំ​បាន​រាយការណ៍​ទៅ​ប៉ូ​លី​ស​នៅ Santa Maria de Guía ក្នុង​ខេត្ត Las Palmas ថា​កីឡាករ​របស់​ក្រុម Real Madrid បាន​ថត​វី​ដេ​អូ​ដែល​ពួក​គេ​រំលោភ​កូនស្រី​គាត់​។ ទាក់ទង​នឹង​រឿង​នេះ​ម្ដាយ​បាន​និយាយ​ថា​កូនស្រី​របស់​គាត់​គ្មាន​ការ​យល់ព្រម​ទេ ហើយ​វី​ឌី​អូ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ ។

ម្នាក់​ក្នុង​ចំ​ណោ អ្នក​ជាប់​ឃុំ ជា​កីឡាករ Real Madrid Castilla និង​ពីរ​នាក់​ទៀត ជា​កីឡាករ Real Madrid ឈុត C​។ កីឡាករ​ម្នាក់​ទៀត​មក​ពី​ក្លឹ​ប Real Madrid C កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។

កីឡាករ Real Madrid Castilla ក៏​ធ្លាប់​ជា​កីឡាករ​បម្រុង​របស់ Real Madrid ឈុត​ដំបូង ។ បច្ចុប្បន្ន​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក Raul ។

Real Madrid បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​រយៈ WhatsApp កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា «Real Madrid មាន​បំណង​ចង់​ប្រកាស​ថា ខ្លួន​បានដឹង​ថា​កីឡាករ បី​នាក់ ទទួល​បាន​ពាក្យបណ្តឹង​អំពី​ការ​ផ្សាយ​វី​ដេ​អូ​ឯកជន ដែល​ត្រូវ​បាន​ចោទប្រកាន់​។
នៅ​ពេល​ដែល​ក្លឹ​ប​មាន​ព័ត៌មាន​លម្អិត​អំពី​ការ​ពិត យើង​នឹង​ចាត់វិធានការ​លើ​កីឡាករ​គ្រប់​គ្នា​»​។

គួរ​បញ្ជាក់​ផង​ដែរ គ្មាន​អ្នក​ជាប់​ឃុំ​ណា​ម្នាក់ ត្រូវ​បាន​គេ​បញ្ចេញ​អោយ​ដឹង​ឈ្មោះ ទេ​។ ប្រភព​របស់​តុលាការ​នៅ Gran Canaria បាន​បដិសេធ​របាយការណ៍​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ថា​កីឡាករ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ការ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​។ អ្នក​ខាងក្នុង​ផ្នែក​តុលាការ បាន​និយាយ​ថារ បាយ​ការណ៍​របស់​ប៉ូ​លី​សត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ជូន​ទៅ​ចៅក្រម​នៅ​ថ្ងៃ​សុក្រ​ដែល​នឹង​សម្រេច​ថា​ពេល​ណា​ត្រូវ​កោះហៅ​ពួក​គេ​មក​សាកសួរ​៕