Takehiro Tomiyasu បង្ហាញ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ

0

ខ្សែការពារ Takehiro Tomiyasu របស់​ក្រុម Arsenal ជឿជាក់​ថា គាត់​ត្រូវ​តែ​មាន​ទំនុកចិត្ត​បន្ថែម​ទៀត​សម្រាប់​ក្រុម​នៅ Premier League បន្ទាប់​ពី​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ប្រទេស​ជប៉ុន​កាលពី​ស​ប្តា​ហ៍​មុន​។

ខ្សែការពារ​ស្តាំ​គឺជា​តួអង្គ​សំខាន់ ខណៈ​ដែល​ក្រុម​របស់​គាត់​បាន​ផ្តួល​ក្រុម​អា​ល្លឺ​ម៉​ង់ 4-1 ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ Wolfsburg ហើយ​បន្ទាប់​មក​ពួក​គេ​បាន​ផ្តួល​ទួ​រ​គី​ក្នុង​លទ្ធផល 4-2 ។ នេះ​ជា​ការ​ចាប់ផ្តើម​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម​ជម្រើសជាតិ ក្នុង​ពេល​នេះ គាត់​បញ្ជាក់​ថា​គាត់​ត្រូវ​បង្កើន​ទំនុកចិត្ត​បន្ថែម​ទៀត ។

គាត់​បាន​ប្រាប់ Football Zone ថា​៖ «​ខ្ញុំ​ត្រូវ​តែ​ផ្តល់​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ក្នុង​ន័យ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវការ​ភាព​ជឿជាក់​ឡើង​វិញ​។ រវាង​ការ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ និង Arsenal វា​ខុស​គ្នា ដូច្នេះ​ប្រសិនបើ​អ្នក​សួរ​ខ្ញុំ ថា​តើ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​នៅ Arsenal ដែរ​ឬទេ នោះ​គឺជា​រឿង​ផ្សេង​។ នៅ Arsenal ខ្ញុំ​ក៏​ត្រូវ​ប្រឹង​អស់ពី​សមត្ថភាព ដើម្បី​ទទួល​បាន​កៅអី​មួយ​ក្នុង​ក្រុម​»​។

គាត់​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់​និយាយ​បែប​នេះ ប៉ុន្តែ​ខ្ញុំ​ទទួល​បានការ​ជឿជាក់​ច្រើន ពី​របៀប​ដែល​ខ្ញុំ​បាន​លេង ក្នុង​ការ​ប្រកួត​អន្តរជាតិ ទាំង​ពីរ​នេះ​។ ឱកាស​បង្ហាញ​ភាពល្អ​របស់ខ្ញុំ​នៅ Arsenal ក៏​ខ្ញុំ​ត្រូវធ្វើ​វា​ដូច​គ្នា ខ្ញុំ​មិន​អាច​និយាយ​បាន 100 ភាគរយ​ទេ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​នៅ Arsenal ខ្ញុំ​គ្រាន់តែ​ត្រូវការ​ទំនុកចិត្ត ការ​ជឿជាក់​នៅ​ពេល​នេះ​។ ពិត​ណាស់ មាន​ពេល​ខ្លះ​ដែល​ខ្ញុំ​បាត់បង់​ទំនុកចិត្ត​។ ខ្ញុំ​បាន​គិត​អំពី​រឿង​ជា​ច្រើន​»​។

អតីត​តារា​ឆ្នើម​របស់ Bologna សង្ឃឹមថានឹង​អាច​ចូលរួម​នៅ​ពេល​ដែល​ក្រុម​កាំភ្លើង​ធំ​ប៉ះ Everton នៅ​ថ្ងៃអាទិត្យ ឬ​យ៉ាង​ហោច​ណាស់​ក្នុង​ការ​ប្រកួត Champions League ជាមួយ PSV Eindhoven នៅ​ថ្ងៃ​ទី 20 ខែកញ្ញា​៕