ម្តាយរបស់ Maguire ទ្រាំលែងបាន ក៏ចេញមកនិយាយយ៉ាងដូច្នេះថា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីសេចក្តីថ្លែងការណ៍របស់ម្តាយ កីឡាករ Harry Maguire ថា៖

“ក្នុងនាមជាម្តាយម្នាក់ នៅពេលដែលឃើញកម្រិតអវិជ្ជមាននៃការបញ្ចេញមតិ និងការបំពានដែលទទួលបានពីសំណាក់អ្នកគាំទ្រមួយចំនួន អ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយ ដែលវាជាការអាម៉ាស់ និងមិនអាចទទួលយកបាន ចំពោះនរណាម្នាក់ ដែលបានប្រើប្រាស់នៅកម្លាំងរបស់ខ្លួនក្នុងការប្រកួតតំណាងអោយក្លឹប និងប្រទេសជាតិ។

ខ្ញុំនៅតែនៅទីនេះដូចធម្មតា ហើយវាមិនអាចទទួលយកនៅអ្វីដែលបានបង្កើតឡើង ដោយមិនមានរឿងអ្វីសោះនោះទេ។

ខ្ញុំយល់ថានៅក្នុងពិភពបាល់ទាត់ គឺមានការឡើងនិងចុះ, វិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែអ្វីដែល Harry បានទទួល គឺវានៅហួសពីបាល់ទាត់ទៅទៀត។

សម្រាប់​ខ្ញុំ​ឃើញ​គាត់​ឆ្លង​កាត់​អ្វី​ដែល​គាត់​កំពុង​ឆ្លង​កាត់​គឺ​មិន​អី​ទេ។ ខ្ញុំ​មិន​ចង់​ឃើញ​ឪពុក​ម្តាយ ឬ​កីឡាករ​ផ្សេង​ទៀត​ឆ្លង​កាត់​រឿង​នេះ​នៅ​ថ្ងៃ​អនាគត ជា​ពិសេស​ក្មេង​ប្រុស​ស្រី​ដែល​ឈាន​ដល់​ចំនុចមួយនេះនៅ​ថ្ងៃ​នេះ។

Harry មានជិតទូរលាយ ហើយវាជារឿងល្អ ដែលគាត់មានស្មារតីរឹងមាំ ហើយអាចនឹងដោះស្រាយនៅអ្វីដែលអ្នកផ្សេងមិនអាចធ្វើបាន”៕