លោក Ange Postecoglou គ្រូបង្វឹកក្រុម Tottenham Hotspur បានដាក់បញ្ចូលអ្នកចាំទី Hugo Lloris ទៅក្នុងបញ្ជីឈ្មោះកីឡាករទាំង 25 នាក់របស់ក្លឹប បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះ ខកខានមិនបានផ្ទេរចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
កីឡាករ 36 ឆ្នាំបានទទួលសំណើរពីក្លឹប Nice បន្ទាប់ពីពួកគេបានលុបចោលកិច្ចសន្យាលើកីឡាករ Kasper Schmeichel ប៉ុន្តែសំណើរនោះមិនមានកិច្ចព្រមព្រៀងកើតឡើងទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែជាកីឡាកររបស់ Tottenham ខណៈដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។
បន្ទាប់ Lloris បានស្នើសុំចាកចេញ Postecoglou បានជ្រើសយកកីឡាករ Guglielmo Vicario ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម ហើយគាត់ធ្វើបានយ៉ាងល្អសម្រាប់ ៤ ប្រកួតនៅ Premier League ។
ក្នុងពេលនេះ អ្នកចាត់ការសញ្ជាតិអូស្ត្រាលីបានដាក់ឈ្មោះ Lloris ទៅក្នុងក្រុមរបស់គាត់ ដោយអ្នកចាំទីរូបនេះ នឹងត្រូវរងចាំការផ្ទេររហូតដល់ទីផ្សារដោះដូរកីឡាកររដូវរងាបើក៕