ភ្នំពេញ៖ ក្រោយមានការផ្ទុះឡើងនៅការចែកចាយនៅវីដេអូ ក៏ដូចជារូបថតប៉ុន្មានសន្លឹកពាក់ព័ន្ធនឹងករណីសិស្សស្រីមួយក្រុមបានវាយធ្វើបាបសិស្សស្រី ២នាក់ផ្សេងទៀត នឹងគំរាមមិនអោយចូលសាលា។
ស្រាប់តែនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវនឹងនាំខ្លួនក្រុមសិស្សស្រី (ជនដៃដល់) ទាំងនោះ មកធ្វើការដោះស្រាយតាមនីតិវិធី។ ក្នុងនោះសិស្សស្រីទាំងនោះ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក៕