ក្លឹប Juventus ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំកញ្ចប់សាច់ប្រាក់សម្រាប់ក្រុម Arsenal លើកីឡាករ Thomas Partey ប្រសិនបើ Paul Pogba វិជ្ជមានការធ្វើតេស្តគ្រឿងញៀន។
កីឡាករជម្រើសជាតិបារាំង ដែលឈ្នះពាន World Cup ត្រូវបានផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុញៀន testosterone។ Pogba បានបង្ហាញខ្លួនអោយក្លឹបត្រឹមតែ 52 នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ ខណៈដែលបញ្ហារបួសរបស់គាត់នៅតែបន្ត ហើយឥឡូវនេះកំពុងប្រឈមមុខនឹងការជាប់ទោសរយៈពេល 4 ឆ្នាំ។
ក្រុមកាំភ្លើងធំមានការស្ទាក់ស្ទើរក្នុងការលក់ Partey ទោះបីជាឥឡូវនេះក្រុមមានកីឡាករ Declan Rice ដែលតួនាទីជាខ្សែបម្រើដូចគ្នា ។ កីឡាករសញ្ជាតិហ្គាណា បានត្រលប់មកវិញ បន្ទាប់ពីព្យាបាលរបួសសរសៃពួរ ហើយក៏បានចូលលេងក្នុងការប្រកួត Premier League ចំនួនបីសម្រាប់ Arsenal ក្នុងរដូវកាល 2023-24៕