ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Hour Hour បានបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។ ការបង្ហោះលើកដំបូងមានខ្លឹមថា “ហានពេកហើយពូរត់កងបីចត់បាំងមុខផ្ទះខ្ញុំរកសុីសឹងតែរាល់ថ្ងៃ រហូតដល់ហានយកខ្សែភ្លើងមកវៃកូនខ្ញុំទៀត ថ្ងៃនឹងរត់រួច តែពូអស់កន្លែងរកសុីហើយ ត្រៀមខ្លួនមុខច្បាប់”។

ហើយបន្ទាប់មកទៀត ម្ចាស់គណនីដដែរ ក៏បានបង្ហោះសារថ្មីមួយទៀត ជាមួយនឹងវិដេអូទៀតផងថា “បុរសម្នាក់នេះហើយដែរយកខ្សែភ្លើងវាយកូនខ្ញុំកាលពីម្សិលមិញ ដែរគ្នាទើបតែអាយុ5ឆ្នាំ ជួយស៊ែផងបងប្អូន វារត់កងបីម្ដុំផ្ទះខ្ញុំជាប្រចាំ”៕



