ប្រធានក្រុម Tottenham កីឡាករ Son Heung-min មានការខឹងសម្បារបន្ទាប់ពីត្រូវបានបដិសេធចំពោះការពិន័យ ក្នុងការប្រកួតមិត្តភាពរបស់កូរ៉េខាងត្បូងជាមួយអារ៉ាប៊ីសាអូឌីត កាលពីល្ងាចថ្ងៃអង្គារ។
Son មិនបានចូលរួមក្នុងការប្រកួតប្រជែង អំឡុងពេលសម្រាកអន្តរជាតិនោះទេ ប៉ុន្តែបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពចំនួនពីរ សម្រាប់កូរ៉េខាងត្បូងទល់នឹងក្រុម Wales និង អារ៉ាប៊ីសាអូឌីត ។
ការជួបគ្នាកាលពីថ្ងៃអង្គារបានឃើញថា Son ស្ថិតក្នុងប្រទេសអង់គ្លេស ខណៈដែលគាត់បានធ្វើដំណើរជាមួយមិត្តរួមជម្រើសជាតិរបស់គាត់ទៅកាន់កីឡដ្ឋាន St James’ Park របស់ Newcastle សម្រាប់ការប្រកួតមិត្តភាព។
នៅទីបំផុតកូរ៉េខាងត្បូងបានយកឈ្នះ 1-0 ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីមួយរបស់ Cho Gue-sung ប៉ុន្តែ Son មានអារម្មណ៍សោកស្ដាយបន្ទាប់ពីត្រូវបានបដិសេធការពិន័យ។
នៅពេល Son បានបណ្ដើរបាល់ហើយកីឡាករ Hassan Altambakti បានស្លាយត្រូវជើងរបស់គាត់នៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែអាជ្ញាកណ្តាលលោក Andy Madley មិនបានពិន័យចំពោះកំហុសរបស់កីឡាករ អារ៉ាប៊ីសាអូឌីត៕