កីឡាករ Van de Beek នឹងត្រូវអវត្តមានសម្រាប់ Man Utd ខណៈដែលបិសាចក្រហមចង់ផ្លាស់ប្តូរគាត់ ហើយការផ្ទេរទៅ Real Sociedad បានខកខានកាលពីដើមរដូវក្តៅនេះ នៅពេលដែល Man United បានបដិសេធមិនព្រមទទួលយកសំណើរពីក្លឹបនៅ Laliga ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ 90min បានអោយដឹងថា Man United នៅតែមានបំណងប្រថ្នាក្នុងការលក់ Van de Beek ខណះទីផ្សារដោះដូរកីឡាករនៅទួរគីនៅតែបើករហូតដល់ថ្ងៃទី 15 ខែកញ្ញា ហើយកីឡាករសញ្ជាតិហូឡង់រូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប Galatasaray និង Fenerbahce ។
ដោយការបញ្ជាក់ពីមន្ត្រីរបស់ Man United យ៉ាងច្បាស់ទៅកាន់ Van de Beek ថាប្រសិនបើគាត់មិនសម្រេចចិត្តភា្លមៗក្នុងការផ្ទេរ ហើយបន្តនៅ Old Trafford គាត់ប្រហែលជាមិនបានលេងទេ ព្រោះគាត់មិនទទួលបានការពេញចិត្តពីលោក Erik ten Hag ។
ដូច្នេះ Van de Beek នឹងអវត្តមានពាក់កណ្តាលនៃរដូវកាលនេះ មុនពេលគាត់នឹងអាចពិភាក្សាអំពីការផ្ទេរនៅក្នុងទីផ្សារខែមករា៕