លោក Ralf Rangnick បាននិយាយយ៉ាងច្បាស់ថា លោកនឹងមិនចាប់អារម្មណ៍ក្នុងការជំនួសតំណែងលោក Hansi Flick ជាគ្រូបង្វឹករបស់អាឡឺម៉ង់ទេ ប្រសិនបើត្រូវបានទាក់ទងសម្រាប់ការងារនេះ ។
បន្ទាប់ពីលោក Hansi Flick ត្រូវបានបណ្តេញចេញ សហព័ន្ធបាល់ទាត់អាឡឺម៉ង់កំពុងស្វែងរកអ្នកចាត់ការថ្មី ខណះដែលពួកគេធ្វើជាម្ចាស់ផ្ទះ Euro 2024 ។ មានតែ 12 ប្រកួតប៉ុណ្ណោះក្នុងចំណោម 25 ប្រកួតដែលអតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអាល្លឺម៉ងទទួលបានជ័យជម្នះ ។
សហព័ន្ធបាល់ទាត់អាឡឺម៉ង់បានសម្លឹងឃើញលោក Ralf Rangnick ជាអ្នកជំនួសដ៏មានសក្តានុពលម្នាក់ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសបានបដិសេធ ហើយបានបញ្ជាក់ថាគាត់កំពុងផ្តោតលើការងារដែលគាត់កំពុងធ្វើ ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់ថា គាត់មិនចាប់អារម្មណ៍នឹងតួនាទីជាគ្រូបង្វឹករបស់អាឡឺម៉ង់ ដោយបានប្រាប់សារព័ត៌មាន ORE ថា៖ «ខ្ញុំមិនទទួលយកទេ ។ ខ្ញុំបានសម្រេចចិត្តកាលពី 14 ខែមុនដើម្បីធ្វើការជាគ្រូបង្វឹកនៅប្រទេសអូទ្រីស ហើយខ្ញុំកំពុងរៀបចំក្រុមឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Euro និងបំពេញតួនាទីអោយបានយ៉ាងល្អនៅទីនេះ៕