ខ្សែបម្រើថ្មីរបស់ Manchester United កីឡាករ Sofyan Amrabat មានបញ្ហារបួសមុនពេលគាត់ចេញទៅបំពេញកាតព្វកិច្ចជាមួយក្រុមម្រើសជាតិម៉ារ៉ុក។
ក្រុម Man United នឹងចំណាយប្រាក់ 8.5 លានផោនដល់ Fiorentina ដើម្បីយក Amrabat ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយក្នុងតម្លៃ 21.5 លានផោន ។
ខណៈពេលដែលកំពុងទទួលការព្យាបាលរបស់គាត់ បុគ្គលិករបស់ Man Utd បានរកឃើញថា Amrabat មានរបួសខ្នងតិចតួច ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ចប់ហើយ ព្រោះវាមិនត្រូវបានគេគិតថាធ្ងន់ធ្ងរនោះទេ។
បន្ទាប់មក Amrabat បានសម្រេចចិត្តធ្វើដំណើរទៅកាន់ជំរុំប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតជម្រុះ Africa Cup of Nations ជាមួយលីបេរីយ៉ានៅថ្ងៃសៅរ៍ និងការប្រកួតមិត្តភាពជាមួយ Burkina Faso នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែគាត់នឹងមិនចូលរួមនៅក្នុងការប្រកួតទាំងពីរនោះទេ ។
គេមិនទាន់ដឹងថាតើ Amrabat នឹងធ្វើដំណើរត្រឡប់មក Manchester វិញដើម្បីបន្តការស្តារនីតិសម្បទារបស់ខ្លួនមុនការប្រកួត Premier League លើកដំបូងរបស់ Man Utd បន្ទាប់ពីការសម្រាកអន្តរជាតិ។ Amrabat អាចបង្ហាញខ្លួនជាលើកដំបូងនៅការប្រកួត Premier League ទល់នឹង Brighton នៅថ្ងៃទី 16 ខែកញ្ញា បួនថ្ងៃមុនពេលក្រុមរបស់ Ten Hag ប្រកួតក្នុងក្របខណ្ឌ Champions League ទល់នឹង Bayern Munich៕