Amrabat បាន​សន្យា​បែប​នេះ​…! សម្រាប់​ការ​មក​ដល់ Man Utd

0

ក្រុម Manchester United នឹង​ចំណាយ​ប្រាក់ 8.5 លាន​ផោន​ដល់ Fiorentina ដើម្បី​យក Amrabat ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុន​ពេល​មាន​ជម្រើស​ក្នុង​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​នៅ​រដូវក្តៅ​ក្រោយ​ក្នុង​តម្លៃ 21.5 លាន​ផោន ។

ថ្លែង​បន្ទាប់​ពី​ការ​ផ្លាស់​ទៅ Man Utd កីឡាករ Amrabat បាន​និយាយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​៖ «​ខ្ញុំ​ចង់​បង្ហាញខ្លួន​នៅ​លើ​ទីលាន ខ្ញុំ​សន្យា​ចំពោះ​អ្នកគាំទ្រ Man Utd ថា​ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់ខ្ញុំ នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​នៅ​ទី​នេះ ហើយ​ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ផ្តល់​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន ដើម្បី​ជួយ​ក្រុម និង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​មោទនភាព​»​។

Amrabat បាន​និយាយ​អំពី​អ្នកចាត់ការ​លោក Ten Hag ថា​៖ «​នៅ​ពេល​ខ្ញុំ​មាន​អាយុ 18-19 ឆ្នាំ Ten Hag បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​លេង​ក្នុង​ក្រុម​ដំបូង​ជាមួយ Utrecht ។ យើង​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ​គ្នា ។ ខ្ញុំ​បាន​រៀន​ច្រើន​ពី​គាត់​។ ដូច្នេះ​ប្រហែលជា​គាត់​គឺជា​មនុស្ស​សំខាន់​បំផុត​ម្នាក់​ក្នុង​អាជីព​របស់ខ្ញុំ​»៕