យោងតាមសារព័ត៌មាន Le Parisien បានអោយដឹងថា កីឡាករ Keylor Navas បានច្រានចោលឱកាសក្នុងការចូលរួមជាមួយក្លឹប Al-Hilal ដើម្បីបន្តស្នាក់នៅទីក្រុងប៉ារីសនៅរដូវក្តៅនេះ។
Al-Hilal បានខិតជិតដល់កិច្ចព្រមព្រៀមជុំវិញការផ្ទេរ Navas នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់កីឡាករសញ្ជាតិកូស្តារីការូបនេះ សប្បាយចិត្តនៅក្នុងការស្នាក់នៅប្រទេសបារាំង ហើយ Navas ក៏សប្បាយចិត្តដែរ ទោះបីត្រឹមជាកីឡាករបម្រុងរបស់ PSG ។
ចាប់តាំងពី Navas បានច្រានចោលឱកាសផ្លាស់ទៅមកកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីត ។ Al-Hilal បានចុះហត្ថលេខាលើ Yassine Bounou ពី Sevilla ។ បន្ថែមពីលើការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត អតីតអ្នកចាំទី Real Madrid ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប Inter Milan, Fenerbahçe និងក្លឹបជាច្រើននៅ Premier League នេះបើយោងតាម Foot Mercato ។
គួរបញ្ជាក់ផងដែរ Navas បានចាប់អារម្មណ៍ក្នុងការខ្ចីជើងនៅ Nottingham Forest កាលពីរដូវកាលមុន ដោយលេងបាន 17 ដង ខណៈដែលគាត់បានជួយពួកគេឱ្យបន្តលេងនៅ Premier League ។ ចំពោះលោក Luis Enrique មានការចាប់អារម្មណ៍ចំពោះគុណភាពនៃការសង្គ្រោះបាល់របស់កីឡាករវ័យ 36 ឆ្នាំរូបនេះ ហើយសម្រាប់រដូវកាលថ្មី Navas បញ្ជាក់ថាគាត់នឹងព្យាយាមក្នុងការជួយក្រុម PSG អោយបានល្អ ហើយប្រជែងយកតំណែងជម្រើសដំបូងពី Donnarumma មកវិញ៕