ក្លឹបនៅអារ៉ាប៊ីសាអូឌីត ចង់បានខ្សែការពារ Konate របស់ក្លឹប Liverpool!! ប៉ុន្តែត្រូវលោក Klopp

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាក្លឹប Al-Ittihad បានចាប់អារម្មណ៍លើកីឡាករ Ibrahima Konate ដោយក្លឹបនៅខាង Saudi Pro League ចង់ធ្វើការផ្ទេរយកខ្សែការពាររូបនេះ។ ទោះបីកីឡាករសញ្ជាតិបារាំងរូបនេះទើបតែបានមកចូលរួមជាមួយក្លឹបហង្សក្រហមកាលពីរដូវក្តៅមុន ប៉ុន្តែគាត់បានធ្វើអោយមានការប៉ះទង្គិចខ្លាំងជាមួយនឹងក្លឹប។ ក្នុងនោះ Al-Ittihad ក៏បានចាប់អារម្មណ៍ទៅលើកីឡាករផ្សេងទៀតរបស់ក្លឹប Liverpool ដោយពួកគេចង់ធ្វើការផ្ទេរយកខ្សែប្រយុទ្ធ Mohammed Salah និង Joe Gomez ដូចគ្នា។

ប្រភពដដែរបានអោយដឹងថាការចាប់អារម្មណ៍មួយនេះបានកើតឡើង ក្រោយក្លឹប Nice បានធ្វើការបដិសេធទៅលើសំណើរផ្ទេរ Jean-Clair Todibo ពីខាងក្លឹបនៅអារ៉ាប៊ីសាអូឌីត។

ខាងក្លឹបហង្សក្រហម មិនមានបំណងចង់លក់ Konate ឫក៏ Gomez នោះទេ ដោយសារតែលោក Klopp បានចាប់ទុកគាត់ជាផ្នែកមួយដ៏សំខាន់របស់ក្លឹប។ ដោយឡែកខាងកីឡាករក៏បានធ្វើការច្រានចោលនៅការបញ្ចុះបញ្ចូលពីសំណាក់ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះផងដែរ៕