បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បានសម្រេចនៅការផ្ទេរយកខ្សែការពារ Clement Lenglet ពីក្លឹប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានចាប់ទុកថាជាចំណែកលើសនៅទឹកដី Camp Nou ហើយត្រូវបានមើលឃើញនឹងត្រូវចាកចេញពីក្លឹប ប៉ុន្តែមិនមានការផ្ទេរណាមួយកើតឡើងទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងដែលត្រូវបានចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត និងក្លឹប Sevilla ប៉ុន្តែក្លឹប Villa គឺជាក្លឹបមួយដែលនាំមុខគេ។
តាមប្រភពដដែរបានអោយដឹងថាក្លឹប Aston Villa បានបញ្ចប់នៅការផ្ទេរយកមួយហើយ ហើយកិច្ចសន្យាមួយនេះក៏ត្រូវបានឈានដល់ការព្រមព្រៀងគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ខាងកីឡាករក៏បានយល់ព្រមនៅការផ្ទេរមួយនេះ ហើយបាននឹងកំពុងធ្វើដំណើរទៅកាន់អង់គ្លេស ដើម្បីចុះហត្ថលេខាលើឯកសារ៕