City អាចនឹងលក់ Palmer ទៅអោយ Chelsea ប៉ុន្តែត្រូវតែបានលុយចំនួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City សម្លឹងរកមើលកញ្ចប់ថវិកា ៤៥លានផោន ពីក្លឹប Chelsea សម្រាប់ការផ្ទេរកីឡាករ Cole Palmer។ ក្លឹបតោខៀវកំពុងស្ថិតនៅលើទីផ្សារ ដើម្បីស្វែងរកនៅខ្សែប្រយុទ្ធបន្ថែមទៀត ហើយក្នុងនោះពួកគេបានសម្លឹងឃើញកីឡាករដល់ទៅ ១០នាក់ ប៉ុន្តែ Palmer គឺជាជម្រើសអទិភាពរបស់ពួកគេ។

ប្រភពដដែរបានបន្ថែមទៀតថាកីឡាករវ័យ ២១ឆ្នាំរូបនេះ បានបើកចំហរក្នុងការផ្ទេរពី Etihad ទៅកាន់ Stamford Bridge ជាពិសេសជាមួយនឹងបំណង់ដែលក្លឹប Chelsea ចង់ចុះហត្ថលេខាយករូបគាត់។ ខាងក្លឹបទាំង២ នៅតែបន្តធ្វើការពិភាក្សាចំពោះការផ្ទេរមួយនេះ ខណៈក្លឹបតោខៀវមានការជឿជាក់ថាអាចយកបាន Cole Palmer៕