ដូចរាល់ដង!! Man Utd នឹងសម្រុកទិញកីឡាករម្នាក់នេះ អោយបាននៅមុនបិទទីផ្សារដោះដូរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប United សម្លឹងអាចនឹងធ្វើការផ្ទេរនៅខ្សែបម្រើ Amrabat អោយបានមុនថ្ងៃសុក្រ ដែលជាបិទទីផ្សារដោះដូរកីឡាករ ប៉ុន្តែការផ្ទេរនៅតែជួមនៅបញ្ហាដោយសារតែស្ថានភាពដែលពាក់ព័ន្ធនឹងច្បាប់ Financial Fair Play។ ក្នុងនោះ ក្លឹប United នឹងត្រូវធ្វើការសុំខ្ចីជើងកីឡាករ Amrabat ពីក្លឹប Fiorentina ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ជំនួសអោយការទិញផ្តាច់ភ្លាមៗតែម្តង។

Amrabat

ខាងក្លឹប United គឺមានពាក្យចចាមអារាមជាមួយកីឡាករខាងលើនៅក្នុងរដូវក្តៅនេះ ហើយកីឡាករវ័យ ២៧ឆ្នាំរូបនេះ នៅតែរក្សាជំហរក្នុងការចង់ផ្ទេរមកកាន់ Old Trafford។ លើសពីនេះក្លឹប United ក៏បានធ្វើការពិចារណាទៅលើកីឡាករ Ryan Gravenberch របស់ក្លឹប Bayern Munich ផងដែរ ប៉ុន្តែ Amrabat នៅតែជាជម្រើសខ្សែការសំខាន់ដែលលោក Erik ten Hag ចង់បានបំផុត។

គួរបញ្ជាក់ថា ក្លឹប United ត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងពេលវេលាសម្រាប់ការផ្ទេរមួយនេះ អោយបានមុនទីផ្សារដោះដូរកីឡាករបិទ។ ខណៈក្រុមលោក Ten Hag នឹងត្រូវប្រកួតក្រៅដីក្នុងក្របខណ្ឌ Premier League ជាមួយនឹង Arsenal នៅថ្ងៃអាទិត្យនេះ៕

Ryan Gravenberch Bayern 2023-24