ស្ងាត់ៗ Pochettino ដាក់សំណើរសុំផ្ទេរកូនក្រុមរបស់លោក Pep ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Jacob Stenberg របស់សារព័ត៌មាន The Gaurdian បានអោយដឹងថាសំណើរតម្លៃ ៣៥លានផោនរបស់ក្លឹប Chelsea ក្នុងការសុំផ្ទេរកីឡាករ Palmer ត្រូវបាន Man City បដិសេធ ខណៈពេលលោក Pochettino សម្លឹងរកមើលការពង្រឹងនៅក្រុមរបស់ខ្លួនអោយបានមុនទីផ្សារដោះដូររដូវក្តៅត្រូវបានបិទ។ ក្លឹបបានចុះហត្ថលេខាយកកីឡាករ ១០នាក់រួចមកហើយនៅរដូវក្តៅនេះ ដោយរួមមាន Christopher Nkunku និង Nicolas Jackson សម្រាប់តំបន់ប្រយុទ្ធរបស់ក្លឹប ប៉ុន្តែគ្រូបង្វឹករូបនេះនៅចង់បន្ថែមខ្សែប្រយុទ្ធថ្មីទៀតនៅតំបន់ប្រយុទ្ធ។

Cole Palmer

Palmer ទើបតែមានអាយុ ២១ឆ្នាំប៉ុណ្ណោះ ហើយគាត់ធ្លាប់បានបង្ហាញខ្លួន ៤១ដង អោយក្រុមឈុតធំរបស់ក្លឹប Man City មកដល់ថ្ងៃនេះ។​ ហើយគាត់រកបាន ៦គ្រាប់ និងជាជម្រើសខ្សែប្រយុទ្ធដែលស្ថិតនៅពីក្រោយ Erling Haaland និង Julian Alvarez ។ ប៉ុន្តែវាត្រូវបានសម្លឹងមើលឃើញក្លឹបកំពុងតែយករឿងនេះមកធ្វើជាអាជីវកម្មហើយ។

Cole Palmer Man City 2022

គួរបញ្ជាក់ថាក្លឹប Chelsea នឹងត្រូវធ្វើការសម្រេចចិត្តថាតើពួកគេត្រូវបញ្ចប់ត្រឹមនេះ ឫក៏ដាក់សំណើរជាលើកទី២ សម្រាប់ការផ្ទេរ Palmer បន្ទាប់ពីសំណើរ ៣៥លានផោនលើកទី១ ត្រូវបានបដិសេធ៕