Man Utd អាចនឹងយកកីឡាករម្នាក់នេះ ទៅប្តូរនឹងកីឡាករ Gravenberch របស់ Bayern

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Blid បានអោយដឹងថាក្លឹប Bayern ពិតជាចាប់អារម្មណ៍ចង់បាននៅកីឡាករ McTominay របស់ក្លឹប United ខណៈលោក Thomas Tuchel ចង់ពង្រឹងនៅតំបន់បម្រើ។ ស្របពេលជាមួយនឹងគ្នានេះក្លឹប United ក៏កំពុងសម្លឹងឃើញកីឡាករវ័យ ២១ឆ្នាំ Gravenberch ខណៈលោក Erik ten Hag ក៏ចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួនផងដែរ។

ក្នុងនោះ ខាងក្លឹប Man Utd កំពុងតែសម្លឹងរកមើលខ្សែបម្រើថ្មីនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ ហើយក្លឹបក៏មានព័ត៌មានចចាមអារាមយ៉ាងខ្លាំងជាមួយនឹងកីឡាករ Sofyan Amrabat របស់ Fiorentina។ បច្ចុប្បន្នក្រុមរបស់លោក Ten Hag បាននឹងកំពុងពឹងផ្អែកលើកីឡាករ Casemiro។

គួរបញ្ជាក់ថា កីឡាករ Gravenberch អាចនឹងលេងបានច្រើននៅ Old Trafford ជាជាងនៅ Allianz Arena ប៉ុន្តែកីឡាករទាមទារនៅប្រាក់ឈ្នួលខ្ពស់ ជាង McTominay៕

Scott McTominay Ryan Gravenberch