បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern បានធ្វើការបញ្ចុះបញ្ចូលកីឡាករ Trevoh Chalobah របស់ក្លឹប Chelsea។
ខាងក្លឹប Chelsea បានបដិសេធនៅសំណើរក្នុងការខ្ចីជើង ប៉ុន្តែពួកគេសម្លឹងរកមើលលក់ដោយអចិន្ត្រៃយ៍។ ការចរចានឹងធ្វើឡើង ដើម្បីអោយឈានទៅដល់ការសម្រេចចុងក្រោយ ដោយសារតែក្លឹប Inter ក៏កំពុងរង់ចាំចម្លើយទាក់ទនឹងការផ្ទេរ Pavard ពីក្លឹប Bayern ផងដែរ៕