បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ittihad កំពុងកំណត់ឈ្មោះខ្សែការពារដែលខ្លួនចង់បាន។ ហើយក្នុងនោះកីឡាករ Joe Gomez របស់ក្លឹប Liverpool គឺជាជម្រើសដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះចង់បានជាងគេ។
ក្លឹប Al Ittihad ចាប់អារម្មណ៍ខ្សែការពាររូបនេះ ដោយសារតែគាត់អាចលេងនៅក្នុងតំណែងណាក៏បាននៅតំបន់ខាងក្រោម។ ដោយឡែកខាងក្លឹប Liverpool មិនមានបំណងចង់លក់កីឡាកររូបនេះ នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនោះទេ៕