Lukaku បានបដិសេធនៅសំណើរផ្ទេរចុងម៉ោង ពីសំណាក់ក្លឹបនៅអាឡឺម៉ង់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Italia បានអោយដឹងថាកីឡាករ Romelu Lukaku បានធ្វើការបដិសេធនៅសំណើរផ្ទេរចុងម៉ោងពីសំណាក់ក្លឹប Borussia Dortmund ដើម្បីចុះហត្ថលេខាទៅកាន់ AS Roma។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Chelsea នៅរដូវក្តៅនេះ ប៉ុន្តែការចាប់អារម្មណ៍លើគាត់មានតិចតួច។ ហើយជាពិសេសបន្ទាប់ពីគាត់បានច្រានចោលការផ្លាស់ទៅ Inter និង Juventus ខណៈដែលកីឡាករវ័យ ៣០ឆ្នាំចង់ចុះហត្ថលេខាជាមួយ AS Roma។

ក្នុងនោះ បើយោងតាមការចេញផ្សាយពីប្រភពដដែរបានអោយដឹងថា គាត់បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប Borussia Dortmund ប៉ុន្តែខ្សែប្រយុទ្ធ Lukaku បានធ្វើការបដិសេធក្លឹបយក្សនៅអាឡឺម៉ង់មួយនេះ ដោយជ្រើសរើសយកការទៅចូលរួមជាមួយនឹងក្រុមលោក Jose Mourinho។

ការពិភាក្សារវាង Giallorossi និង Chelsea ជាមួយនឹងកីឡាករ Lukaku ថាគាត់សុខចិត្តទម្លាក់ប្រាក់ឈ្នួលពីជិត ២០លានអឺរ៉ូក្នុងមួយឆ្នាំមកត្រឹមតែ ៧.៥លានអឺរ៉ូវិញ ដើម្បិអាចអោយការផ្ទេរមួយនេះកើតឡើងបាន៕