បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប PSG បានធ្វើការលក់នៅកីឡាករ Verratti ដែលជាកីឡាករលេងនៅក្លឹបមួយជាយូរមកហើយ ខណៈពេលដែលខ្សែបម្រើរូបនេះទើបតែបន្តកុងត្រាថ្មីជាមួយនឹងក្លឹបកាលពីប៉ុន្មានខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនត្រូវស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញត្រូវការ។
ក្នុងនោះ Verratti ជាកីឡាករសំខាន់ចុងក្រោយដែលនឹងត្រូវចាកចេញពីក្លឹប PSG នៅរដូវក្តៅនេះ។ ខណៈ Neymar បានផ្ទេរទៅកាន់ Al-Hilal ហើយ Lionel Messi បានផ្ទេរទៅកាន់ក្លឹប Inter Miami នៅក្របខណ្ឌ MLS របស់អាមេរិក។ ហើយសម្រាប់កីឡាករ Renato Sanches, Leandro Paredes និង Xavi Simons ក៏ចាកចេញពីក្លឹប ខណៈពេលដែលលោក Luis Enrique នឹងបន្តកសាងក្រុមមួយនេះឡើងវិញ ដើម្បីលើកពាន Champions League ជាលើដំបូងសម្រាប់ PSG។
គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះ អាចនឹងដើរតាមគន្លងរបស់ Xavi និង Raul ដែលបានទៅលេងនៅកាតា។ ភាគីទាំង ២ចង់អោយការផ្ទេរមួយនេះ សម្រេចរួចរាល់នៅប៉ុន្មានថ្ងៃខាងមុខទៀត៕