តើកីឡាកររូបណា ដែលស៊ុតបញ្ចូលទីច្រើនជាងគេអោយក្លឹប Juventus?

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាក្លឹប Juventus គឺជាក្លឹបដ៏ជោគជ័យមួយក្នុងប្រទេសអ៊ីតាលី ហើយក៏មាននៅខ្សែប្រយុទ្ធឆ្នើមជាច្រើននាក់ ដែលបានលេងអោយពួកគេផងដែរ។ តើនរណាគេជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប Juventus?

កីឡាករ Alessandro Del Piero ដែលបានលេងអោយក្លឹប Juventus ១៩ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ២០១២ ហើយក៏ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេផងដែរ គឺ ២៩០គ្រាប់។

គាត់មិនមែនត្រឹមតែជាម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេអោយក្លឹប Juventus នោះទេ ប៉ុន្តែគាត់ក៏ជាអ្នកគ្រប់គ្រង់នៅកំណត់ត្រាបង្ហាញខ្លួនច្រើនជាគេអោយក្លឹបមួយនេះផងដែរ គឺ ៧០៥ប្រកួត។

ក្នងនោះគាត់បានជួយអោយក្លឹប Juventus លើកពាន Serie A បានដល់ទៅ ៦ដង និងពាន UEFA Champions League នៅឆ្នាំ១៩៩៦។ ហើយគាត់ក៏ជាចំណែកមួយ ដែលបានជួយអោយប្រទេសអ៊ីតាលីឈ្នះពានបាល់ទាត់ពិភពលោកនៅឆ្នាំ ២០០៦ផងដែរ៕

Alessandro Del Piero - Player profile | Transfermarkt