Mauricio Pochettino និយាយ​បែប​នេះ​អំពី Nicolas Jackson

0

លោក Mauricio Pochettino បាន​និយាយ​ថា Nicolas Jackson មាន​សក្ដានុពល​ក្នុង​ការ​ក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​សម្រាប់​ក្រុម Chelsea អំឡុង​ពេល​ជ័យជម្នះ​លើ Luton Town កាលពី​ថ្ងៃ​សុក្រ​។

ខ្សែប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​ទៅ Stamford Bridge ពី Villarreal នៅ​រដូវក្តៅ​នេះ ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន ៣ គ្រាប់​សម្រាប់​ក្រុម​របស់​គាត់ ខណៈ​ដែល Chelsea បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លី​ក​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្រោម​ការ​ដឹកនាំ​របស់ Pochettino ។

លោក Pochettino បាន​ប្រាប់ Sky Sports ថា «​គាត់​ជា​កីឡាករ​វ័យក្មេង​ម្នាក់ ដែល​មក​ពី​លី​ក​ផ្សេង ហើយ​បាន​សម្រប​ខ្លួន​ទៅ​នឹង Premier League បាន​យ៉ាង​ល្អ​»​។

យើង​មិន​ចាំបាច់​សុំ​ឱ្យ​គាត់​រត់​ប្រជែង​ដណ្ដើម​បាល់ ដើម្បី​ជួយ​ក្រុម នៅ​ពេល​ដែល​យើង​បាត់​បាល់​នោះ​ទេ ព្រោះ​នោះ​ជា​ភាពល្អ​របស់​គាត់​។ ហើយ​គុណភាព​ដ៏​អស្ចារ្យ​របស់​គាត់ គឺ​សមត្ថភាព​ក្នុង​ការ​រត់​អូស​បាល់ និង​សមត្ថភាព​បញ្ចប់​ទី​ដែល​មិន​គួរ​អោយ​ជឿ​៕