លោក Carlo Ancelotti បាននិយាយថា Vinicius Junior ទំនងជានឹងអវត្តមានក្នុងការប្រកួតរបស់ Real Madrid ទល់នឹង Getafe នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ដោយសាររបួសពេលប៉ះជាមួយក្រុម Celta Vigo ប៉ុន្តែរំពឹងថាគាត់នឹងជាសះស្បើយក្នុងពេលឆាប់ៗ ។
ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំត្រូវបានប្ដូរចេញនៅនាទី 18 ក្នុងជ័យជម្នះ 1-0 របស់ក្រុមគាត់នៅ La Liga ជាមួយនឹងបញ្ហារមូលភ្លៅ ប៉ុន្តែ Ancelotti បាននិយាយថាគាត់មិនជឿថាវាធ្ងន់ធ្ងរពេកនោះទេ។
លោក Ancelotti បាននិយាយថា «Vinicius មានការមិនស្រួលនៅក្នុងតង់ទីមួយ ហើយយើងបានផ្លាស់ប្តូរគាត់ ក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់។ គាត់ចង់បន្ត ដូច្នេះខ្ញុំមិនគិតថា វាជារឿងធ្ងន់ធ្ងរទេ គាត់ព្យាយាមលេងបន្ត ប៉ុន្តែគាត់មិនអាចទ្រាំបាន ហើយខ្ញុំក៏ប្តូរគាត់ចេញ»។
«ខ្ញុំគិតថាគាត់នឹងអាចលេងបាននៅប្រកួតបន្ទាប់។ បើគ្មានគាត់ ច្បាស់ណាស់ វាពិតជាលំបាកបន្តិច ដោយសារគាត់គឺជាកីឡាករសំខាន់»៕