លោក Mikel Arteta បាននិយាយថាវាមិនយុត្តិធម៌ទេ ដែលភាគី Saudi Pro League អាចបន្តចុះហត្ថលេខាលើកីឡាករបន្ទាប់ពីថ្ងៃផុតកំណត់នៃការផ្ទេរ Premier League ថ្ងៃទី 1 ខែកញ្ញា។
ក្រុមនៅតំបន់មជ្ឈិមបូព៌ា បានចុះហត្ថលេខាកីឡាករល្បីៗជាច្រើនរួចមកហើយពីក្រុម Premier League នៅរដូវក្តៅនេះ ដែលទីផ្សារដោះដូរអាចបន្តរហូតដល់ថ្ងៃទី 7 ខែកញ្ញា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្ទេររបស់ពួកគេ។
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានសម្តែងការមិនសប្បាយចិត្តរបស់គាត់ នៅពេលក្រុមអារ៉ាប៊ីសាអូឌីតត្រូវបន្ថែមការផ្ទេរ ហើយ Arteta បានបន្ទរពីអារម្មណ៍នេះដោយនិយាយថា វានឹងជាអស្ថិរភាពសម្រាប់ក្រុមរបស់គាត់។
នៅពេលត្រូវបានសួរថា តើវាយុត្តិធម៌ទេដែលភាគីអារ៉ាប៊ីសាអូឌីត មានរយៈពេលយូរជាងក្នុងការបញ្ចប់ការផ្ទេរនេះ Arteta បាននិយាយថា «វាមិនយុត្តិធម៌ទេ ដោយសារតែពួកគេ ឥឡូវនេះជាគូប្រកួតប្រជែង ខ្ញុំគិតថា យើងត្រូវតែផ្លាស់ប្តូររឿងនោះ វាជាគំនិតរបស់ខ្ញុំ»។
គោលការណ៍គឺថា «ក្លឹបទាំងអស់នឹងមិនលក់កីឡាករណាម្នាក់ បន្ទាប់ពីថ្ងៃទី 1 ខែកញ្ញា ដោយសារទីផ្សារដោះដូរកីឡាករត្រូវបានបិទហើយ» ប៉ុន្តែខ្ញុំមិនអាចធ្វើការសម្រេចចិត្តសម្រាប់រឿងនេះបានទេ។ រឿងតែមួយគត់ ដែលខ្ញុំនិយាយ គឺវាមិនល្អទេ ព្រោះឥឡូវពួកគេជាគូប្រជែង៕