Aymeric Laporte បាន​បង្ហោះ​សារ​ដ៏​រំជួលចិត្ត

0

កីឡាករ Aymeric Laporte បាន​ចែករំលែក​សារ​លា​ដ៏​កក់ក្តៅ​មួយ​ទៅ​កាន់​អ្នកគាំទ្រ Manchester City នៅ​ពេល​ដែល​គាត់​ជិត​ដល់​ការ​ផ្ទេរ​ទៅ Al-Nassr ។

ខ្សែការពារ​សញ្ជាតិ​អេ​ស្បា​ញ​បាន​បង្ហោះ​សារ​លា​ដ៏​រំជួលចិត្ត រួម​ជាមួយនឹង​វី​ដេ​អូ​។ គាត់​បាន​សរសេរ​ថា​៖ «​ជំរាបសួរ អ្នកគាំទ្រ City ថ្ងៃនេះ​ខ្ញុំ​ចង់​ចែករំលែក​រឿង​មួយ​ជាមួយ​អ្នក​។ រយៈពេល 5 ឆ្នាំ​កន្លះ​ដែល​មិន​អាច​បំភ្លេច​បាន ការ​ចង​ចាំ​ជា​ច្រើន​ដែល​ខ្ញុំ​នឹង​រក្សា​ជា​រៀង​រហូត​នៅ​ក្នុង​បេះដូង​របស់ខ្ញុំ​។ អ្វី​ដែល​ខ្ញុំ​ចង​ចាំ​បំផុត​គឺ​ការ​ឈ្នះ​ពានរង្វាន់ ការ​ស៊ុត​បាល់​បញ្ចូល​ទី និង​ការ​ប្រកួតប្រជែង​នៅ​ក្នុង Premier League ។ ប៉ុន្តែ​ខ្ញុំ​ក៏​នឹង​ចង​ចាំ​ពី​រឿង​មិនល្អ​ផង​ដែរ ការ​រង​របួស និង​ការ​ត្រូវ​បាន​ដក​ចេញ ការ​បរាជ័យ និង​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ​»​។

«​ខ្ញុំ​ចង់​អរគុណ​អ្នក​គ្រប់​គ្នា អគុណ​ដល់ Man City ក្រុមប្រឹក្សាភិបាល គ្រូបង្វឹក មិត្ត​រួម​ក្រុម និង​បុគ្គលិក​ក្លឹ​ប​ទាំងមូល​។ វា​ជា​កិត្តិយស និង​សេចក្តី​រីករាយ ហើយ​ខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​ចង​ចាំ​ខ្ញុំ​អំពី​រឿង​ល្អ​ៗ ។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក​ជួប​តែ​សំណាងល្អ​នា​ពេល​អនាគត ហើយ​ខ្ញុំ​នឹង​តាមដាន​អ្នកជា​និច្ច រហូត​ដល់​យើង​ជួប​គ្នា​ម្តងទៀត​»​។

កំឡុង​ពេល​គាត់​នៅ​អង់គ្លេស កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​ពានរង្វាន់​ចំនួន 15 ជាមួយ Man City ដែល​រួម​មាន​ពានរង្វាន់ Premier League ចំនួន 5 និង​ពានរង្វាន់ Champions League ចំនួន 1 UEFA SUPERCUP ចំនួន 1 ENGLISH LEAGUE CUP ចំនួន 4 ENGLISH SUPER CUP ចំនួន 2 និង ENGLISH FA CUP ចំនួន 2 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Laporte ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ចប់​ការ​ពិនិត្យ​សុខភាព​របស់​គាត់​នៅ Al-Nassr ហើយ​ឥឡូវនេះ​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ​ជាមួយ​ក្រុម Saudi Pro League៕