Carlo Ancelotti បញ្ជាក់​ថា កីឡាករ​នៅ​ក្នុង​ក្រុម​រូប​នេះ អាច​ជំនួស​កីឡាករ Karim Benzema បាន

0

លោក Carlo Ancelotti បាន​សរសើរ Jude Bellingham ហើយ​បាន​អះអាង​ថា ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ទទួល​ភារកិច្ច​ជំនួស​ខ្សែប្រយុទ្ធ Karim Benzema ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន 3 គ្រាប់​រួច​មក​ហើយ​ក្នុង​ការ​បង្ហាញខ្លួន​ពីរ​លើក​ដំបូង​សម្រាប់​ក្លឹ​ប​ថ្មី​របស់​គាត់​។ Real Madrid មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​អ្នក​ជំនួស Karim Benzema ដែល​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម Al-Ittihad ។

អវត្ដមាន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ បាន​ធ្វើ​អោយ​លោក Ancelotti កែប្រែ​ទម្រង់​លេង​របស់​គាត់​ក្នុង​រដូវ​កាល​នេះ ខណៈ​ដែល​គាត់​កំពុង​ដាក់ Bellingham លេង​ជា​ខ្សែបម្រើ​ប្រយុទ្ធ នៅ​ពីក្រោយ​ខ្សែប្រយុទ្ធ​ពីរ​រូប ។

នៅ​ពេល​សួរ​អំពី​លទ្ធភាព​របស់ Madrid ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ថ្មី​បន្ទាប់​ពី​ការ​ចាកចេញ​របស់ Benzema លោក Ancelotti បាន​ប្រាប់​សារព័ត៌មាន Serie A ថា «​យើង​ជឿ​ថា​ការ​មក​ដល់​របស់ Bellingham អាច​បំពេញ​អវត្តមាន​របស់ Karim បាន​។ Bellingham គឺជា​ក្មេង​ប្រុស​ដែល​មាន​ភាព​ចាស់ទុំ និង​មាន​សមត្ថភាព​។ អ្វី​ដែល​គាត់​កំពុង​ធ្វើ មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ដែល​ស្គាល់​គាត់​នោះ​ទេ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គាត់​មាន​អាយុ​ត្រឹមតែ ២០ ឆ្នាំ​តែ​ប៉ុណ្ណោះ​»៕