Klopp និង Erik ten Hag ចេញមកប្រជែងគ្នាយកខ្សែបម្រើ Bayern Munich

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror បានអោយដឹងថា​ ក្លឹប Liverpool ត្រៀមខ្លួនក្នុងការប្រកួតប្រជែងនឹងក្លឹប Manchester United ទៅលើការផ្ទេរកីឡាករ Ryan Gravenberch នៅរដូវក្តៅនេះ។ ក្នុងនោះហង្សក្រហម នៅតែសម្លឹងរកមើលការពង្រឹងនៅក្រុមរបស់ខ្លួន ហើយជឿជាក់ថា ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ គឺជាជម្រើសដល់សាកសមសម្រាប់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Bayern Munich មិនមានបំណងចង់អោយកីឡាករវ័យ ២១ឆ្នាំរូបនេះ ចាកចេញនោះទេ។ ប្រភពពី The Mirror ដដែរ បានអោយដឹងថា ក្លឹបម្ចាស់ពាន Bundesliga មួយនេះ នឹងអនុញ្ញាតអោយ Gravenberch ចាកចេញ ប្រសិនជាពួកគេអាចទទួលបានសំណើរប្រមាណ ២២លានផោន។ មិនត្រឹមតែប៉ុណ្ណោះ ក្លឹបក៏អាចនឹងអនុញ្ញាតអោយកីឡាករវ័យ ២១ឆ្នាំរូបនេះចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។

លើសពីនេះទៅទៀត The Mirror ក៏បានរាយការណ៍ផងដែរថា ក្លឹបនៅអង់គ្លេសទាំងពីរបាន ត្រៀមនៅកិច្ចសន្យារួចរាល់ហើយសម្រាប់អោយទៅអ្នកតំណាងរបស់កីឡាករ បើទោះបីជាពួកគេមិនទាន់ដាក់សំណើដេញថ្លៃជាផ្លូវការទៅកាន់ក្លឹប Bayern Munichក៏ដោយ៕