Man Utd រកឃើញអ្នកចាំទីមកជំនួសកន្លែងរបស់ Dean Henderson ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹបបិសាចក្រហមបានពិចារណាក្នុងការផ្ទេរយកអ្នកចាំទី Vlachodimos របស់ក្លឹប Benfica ដែលគាត់អាចចាប់ទុកថាជាអ្នកចាំទីជម្រើសទី២ បន្ទាប់ពី Andre Onana។

តាមប្រភពដដែរបានបន្ថែមទៀតថា Vlachodimos នឹងមកជំនួសកន្លែងរបស់ Dean Henderson នៅក្នុងក្រុម ខណៈ Dean Henderson នឹងចាកចេញពីក្លឹប ដែលអាចនឹងទៅចូលរួមជាមួយនឹង Crystal Palace ឫក៏ Nottingham Forest សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍។ ក្នុងនោះ អ្នកចាំទី Henderson បានចំណាយពេលពេញមួយរដូវកាល ២០២២-២០២៣ ក្នុងការលេងខ្ចីជើងនៅក្លឹប Nottingham Forest ហើយនៅពេលនេះ ក្លឹបចង់ផ្ទេរគាត់យកជាអចិន្ត្រៃយ៍តែម្តង។ ចំណែកខាងក្លឹប Crystal ក៏មានចំណាប់អារម្មណ៍ចង់បានអ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះផងដែរ។

គួរបញ្ជាក់ថា អ្នកចាំទី Vlachodimos បានបង្ហាញខ្លួន ៥៤ប្រកួត អោយក្លឹប Benfica នៅគ្រប់ពានរង្វាន់ទាំងអស់កាលពីរដូវកាលមុន ហើយគាត់ក៏គ្រប់គ្រង់ Clean Sheet បានដល់ទៅ ៣៤ដង។ បន្ទាប់ពីខកចិត្តក្នុងការចាញ់ក្លឹប Tottenham Hotspur កាលពីប្រកួតមុន។ ក្រុមរបស់លោក Erik ten Hag នឹងត្រូវជួបប្រកួតជាមួយនឹង Nottingham Forest នៅថ្ងៃទី២៦ ខែសីហាខាងមុខ៕