ក្លឹបនៅអារ៉ាប៊ីសាអូឌីត ចាយលុយ ៧៧លានផោនផ្ទេរយកកីឡាករពី Man City និង Porto

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Al-Nassr ត្រៀមនឹងបញ្ចប់ការផ្ទេរយកកីឡាករ Laporte និង Otavio ពីក្លឹប Manchester City និង Porto នៅក្នុងសប្តាហ៍ក្រោយ។

ក្នុងនោះកីឡាករ Laporte ដែលត្រូវបានក្លឹប Man City ព្យាយាមក្នុងការលក់ចេញនៅក្នុងរដូវក្តៅនេះ ត្រូវបានក្លឹបនៅ Saudi Pro League ទិញក្នុងតម្លៃ ២៦លានផោន។ នៅក្នុងពេលជាមួយគ្នានេះ ក្រុមរបស់ Ronaldo ក៏បានធ្វើការចំណាយនៅប្រាក់ ៥១លានផោនផ្សេងទៀត ទិញយកខ្សែបម្រើ Otavio សញ្ជាតិព័រទុយហ្គាល់ ពីក្លឹប Porto។ បើតាមប្រភពដដែរបានអោយដឹងថា កីឡាករ Laporte នឹងទទួលបានប្រាក់ឈ្នួល ២១លានផោន ក្នុងមួយរដូវកាល។ ហើយការផ្ទេរ Otavio វិញ គឺបានបំបែកនៅកំណត់លក់ថ្មីនៅក្លឹប Porto។

គួរបញ្ជាក់ថា ក្លឹប Al-Nassr បានពង្រឹងនៅក្រុមជាមួយនឹងកីឡាករ Ronaldo, Sadio Mane និង Marcelo Brozovic មែនពិត ប៉ុន្តែពួកគេបានចាញ់ដល់ទៅ ២ប្រកួតក្នុងការប្រកួតបើកឆាករបស់ Saudio Pro League។ ខណៈ Ronaldo សង្ឃឹមថាការមកដល់របស់ Laporte និង Otavio នឹងអាចជួយអោយក្រុមមានការប្រែលប្រួល៕