បរទេស៖ ក្លឹប Man City នៅតែចង់ផ្ទេរយកកីឡាករ Doku របស់ក្លឹប Rennes នៅរដូវក្តៅនេះ ប៉ុន្តែ City មិនមែនជាក្លឹបនៅអង់គ្លេសតែមួយ ដែលចង់បានគាត់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ FootMercato បានអោយដឹងថា ក្លឹបនៅ Ligue 1 មួយនេះ បានធ្វើការបដិសេធចំពោះសំណើរផ្ទេររបស់ក្លឹប West Ham ម្តងរួចមកហើយ។
ក្នុងនោះក្លឹប Rennes បានទាមទារនៅតម្លៃប្រមាណ ៤៧លានផោន សម្រាប់ខ្សែប្រយុទ្ធស្លាប សញ្ជាតិប៊ែលហ្សិក ដែលមានវ័យ ២១ឆ្នាំរូបនេះ។ គាត់រកបាន ៧គ្រាប់ និង Assist បាន ៤ដង ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតចុងក្រោយ។ ខាងក្លឹប Man City ត្រូវការស្វែងរកនៅខ្សែប្រយុទ្ធស្លាបថ្មី ក្រោយលក់កីឡាករ Riyad Mahrez ទៅកាន់ក្លឹប Al-Ahli ក្នុងតម្លៃ ៣០លានផោន។ ហើយកីឡាករ Cole Palmer ដែលទើបមានវ័យ ២១ឆ្នាំ ក៏បានបង្ហាញនៅទម្រង់លេងយ៉ាង់ល្អផងដែរ ក្រោយស៊ុតបញ្ចូលទីទាំងនៅក្នុងការប្រកួត Community Shield និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup។
គួរបញ្ជាក់ថា Doku ដែលមានឈ្មោះជាកីឡាករបម្រុងនៅក្លឹប Rennes ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ ខាងក្លឹប Man City បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករវ័យយក្មេងរូបនេះហើយ ប៉ុន្តែមិនទាន់បានដាក់សំណើរផ្ទេរផ្លូវការណ៍ទៅកាន់ក្លឹបនោះទេ៕