បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barca និង Man City បាននឹងកំពុងចរចាទៅលើព័ត៌មានលម្អិតក្នុងការផ្ទេរ Joao Cancelo។ មិនទាន់មានការបោះត្រាណាមួយនោះទេ ប៉ុន្តែវាអាចនឹងជម្រុញអោយមានការផ្ទេរកើតឡើងបាន។
កីឡាករ Cancelo កំពុងតែរង់ចាំការចរចារវាងក្លឹបទាំង ២ ខណៈគាត់បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Barca កាលពីសប្តាហ៍មុន ហើយគាត់ចង់ធ្វើការផ្ទេរមួយនេះ។ ខាង Barcelona សង្ឃឹមថានឹងអាចបញ្ចប់នៅការផ្ទេរមួយនេះបាននៅសប្តាហ៍ខាងមុខ៕