រឿងរបស់កីឡាករ Moises Caicedo បានឈានដល់ទីបញ្ចប់ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរ Moises Caicedo ទៅកាន់ក្លឹប Chelsea។ កិច្ចសន្យាត្រូវបានព្រមព្រៀង និងបោះត្រា។ វាបានក្លាយជាកំណត់ត្រាថ្មីមួយទៀតសម្រាកការផ្ទេរកីឡាករនៅអង់គ្លេស។

តម្លៃ ១១៥លានផោន បូករួមនឹងលក្ខខណ្ឌក្នុងការលក់ចេញវិញ ត្រូវបានដាក់បញ្ចូលអោយខាងក្លឹប Brighton។ កីឡាករ Caicedo នឹងចុះហត្ថលេខាជាមួយនឹងក្លឹប Chelsea ដល់ខែមិថុនា ឆ្នាំ២០៣១ ជាមួយនឹងជម្រើសក្នុងការបន្តដល់ឆ្នាំ២០៣២៕