បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Union Berlin កំពុងពិចារណាទៅលើការផ្ទេរយកខ្សែការពារ Leonardo Bonucci ពីក្លឹប Juventus ដោយសារតែគាត់មិនស្ថិតនៅក្នុងជម្រើសរបស់ក្រុមនេះទៀតទេ។
បន្ទាប់ពី ការផ្ទេរបាន Gosens ពីក្លឹប Inter ហើយជំហ៊ានបន្ទាប់គឺការផ្ទេរយក Bonucci ដោយពេលនេះការសម្រេចចិត្ត អាស្រ័យទៅលើកីឡាករ៕