បញ្ហានេះ ដែលជាឧបសគ្គយ៉ាងសំខាន់ក្នុងការផ្ទេរកីឡាករ Pavard មក Man Utd

0

បរទេស៖ ខ្សែការពារ Pavard បង្ហាញនៅអារម្មណ៍ក្នុងការចង់មកចូលរួមជាមួយនឹងក្លឹបបិសាចក្រហមយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថា ក្លឹបទាំង ២កំពុងមានបញ្ហាទៅលើតម្លៃផ្ទេរ ដែលបណ្តាលឱ្យមានឧបសគ្គយ៉ាងសំខាន់ក្នុងការផ្ទេរកីឡាកររូបនេះ។

កីឡាករសញ្ជាតិបារាំងដែលអាចលេងក្នុងតំណែងខ្សែការពារកណ្តាល និងខ្សែការពារស្តាំរូបនេះ នៅសល់កុងត្រា ១ឆ្នាំទៀត និអាចមានតម្លៃផ្ទេរចន្លោះពី ៣០-៣៥លានផោន។ ការផ្ទេរនេះក៏ប៉ះពាល់ដល់អនាគតរបស់ Harry Maguire ដែលបច្ចុប្បន្នកំពុងពិភាក្សាជាមួយ West Ham ជុំវិញការផ្ទេរដ៏មានសក្តានុពលមួយ។

ក្នុងនោះក្លឹប Bayern ចង់បាន Kyle Walker របស់ក្លឹប Manchester City ដើម្បីជាអ្នកជំនួកន្លែងរបស់ Pavard ប៉ុន្តែគាត់បានសម្រេចចិត្តបន្តស្នាក់នៅជាមួយនឹងក្លឹបនៅអង់គ្លេស។ សម្រាប់ United ក៏បានស្វែងរកនៅជម្រើសផ្សេងទៀតនៅលើទីផ្សារដោះដូរ ដូចជាកីឡាករ Jean Clair Todibo របស់ក្លឹប Nice។ ប្រភពដដែរបានអោយដឹងថា ការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Todibo ក៏បានធ្វើឡើងផងដែរ។

គួរបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះ នៅតែបន្តហ្វឹកហាត់ជាមួយ Bayern ដោយគាត់នៅរង់ចាំការដោះស្រាយនៅបញ្ហាអនាគតររបស់គាត់៕