អីយ៉ាស់!! ក្លឹប PSG បានបញ្ចេញតម្លៃដាក់លក់ Neymar ហើយ

0

បរទេស៖ វាត្រូវបានរាយការណ៍ថាកីឡាករ Neymar ចង់ចាកចេញពីក្លឹប PSG បន្ទាប់ពីចំណាយពេល ៦រដូវកាលនៅទីនេះ។ ម្ចាស់ពានលីគអេស្ប៉ាញ Barcelona និងក្លឹបយក្សនៅអង់គ្លេស Chelsea គឺមានព័ត៌មានពាក់ព័ន្ធ ដែលអាចជាគោលដៅរបស់កីឡាករ Neymar ប្រសិនជាគាត់ចាកចេញពី PSG មែន។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹបនៅបារាំងមួយនេះនឹងព្រមស្តាប់នៅសំណើរណាដែលមានតម្លៃចន្លោះពី ៥០-៨០លានផោនប៉ុណ្ណោះ។ ពួកគេចង់បង្កើតនៅទំព័រថ្មីសម្រាប់ការស្វែងរកការជោគជ័យ បន្ទាប់ពី Lionel Messi បានចាកចេញទៅកាន់អាមេរិក ហើយ Kylian Mbappe ត្រូវបានជម្រុញក្នុងការដាក់លក់ ស្របពេលជាមួយនឹង Neymar។

គួរបញ្ជាក់ថាខាងក្លឹប PSG ចង់បង្កើតនៅក្រុមកីឡាករវ័យក្មេង ហើយក៏ទើបប្រកាសអំពីការចុះហត្ថលេខាយក Goncalon Ramos ពី Benfica។ ពួកគេក៏បានព្រមព្រៀងក្នុងការផ្ទេរកីឡាករ Ousmane Dembele ពីក្លឹប Barcelona និងកំពុងតាមផ្ទេរយកកីឡាករ Randal Kolo Muani ពីក្លឹប Eintracht Frankfurt៕