កីឡាករ Arsenal ម្នាក់ទំនងជាពិចារណាលើការចាកចេញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Times បានអោយដឹងថាកីឡាករជម្រើសជាតិអ៊ីតាលី​កំពុងស្ថិតនៅលើផ្លូវក្នុងការចាកចេញពីក្លឹបង Arsenal នៅរដូវក្តៅនេះ បន្ទាប់ពីទើបចំណាយពេល ៧ខែ នៅទីនេះ ក្រោយចាកចេញពីក្លឹប Chelsea។ ក្នុងនោះក្លឹបង Fenerbache នៅខាងតួកគីកំពុងចាប់អារម្មណ៍លើរូបគាត់។

ក្នុងនោះ Jorginho បានមកចូលរួមជាមួយនឹងក្លឹប Arsenal កាលពីខមករា ឆ្នាំនេះ ជាមួយនឹងតម្លៃផ្ទេរ ១២លានផោន។ ខ្សែបម្រើរូបននេះនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយនឹងក្លឹប Arsenal ប៉ុន្តែជាមួយនឹងការមកដល់របស់ Declan Rice និងការបង្ហាញខ្លួនរបស់ Thomas Partey បានធ្វើអោយភាគរយៈក្នុងការលេងរបស់កីឡាករវ័យ​៣១ឆ្នាំរូបនេះមានការធ្លាក់ចុះ។

គួរបញ្ជាក់ថាខ្សែបម្រើរូបនេះ មិនស្ថិតនៅក្នុងជម្រើសដំបូងរបស់ក្លឹប Arsenal ក្នុងការប្រកួត Community Shield ជាមួយនឹង Man City នោះទេ ដោយសារតែបញ្ហារបួស៕