ក្លឹបមួយនេះបានត្រៀមប្រាក់ឈ្នួល ១៨០លានផោនទៅលើកុងត្រា ២ឆ្នាំ សម្រាប់ Mahamed Salah

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Al Riyadiah បានអោយដឹងថាក្លឹប Al Ittihad ដែលមានមូលដ្ឋាននៅលីគ Saudi Pro League បានដាក់សំណើរដែលមានតម្លៃ ៦០លានផោន សម្រាប់ការផ្ទេរយកកីឡាករ Mohamed Salah នៅរដូវក្តៅនេះ។ តារាឆ្នើមរបស់ក្លឹប Liverpool រូបនេះទើបតែចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងកាលពីរដូវក្តៅមុន។ ហើយបើយោងតាមការចេញផ្សាយពីប្រភពផ្សេងទៀតបានអោយដឹងថា មានក្លឹបនៅអារ៉ាប៊ីសាអូឌីតជាច្រើនដែលចង់បានខ្សែប្រយុទ្ធ Salah។

គួរបញ្ជាក់ថាក្លឹងហង្សក្រហមបានបាត់បងកីឡាករមួយចំនួនទៅកាន់ អារ៉ាប៊ីសាអូឌីត ហើយពួកគេគ្មានបំណងក្នុងការបាត់បង់កីឡាករបន្ថែមទៀតផងដែរ។ តាមការចេញផ្សាយរបស់ Al Riyadish ដដែរបានអោយដឹងថាក្លឹប Al Ittihad ត្រៀមនឹងផ្តល់កុងត្រារយៈពេល ២ឆ្នាំ ដែលមានតម្លៃ ១៨០លានផោន សម្រាប់ Salah។ ប៉ុន្តែភ្នាក់ងាររបស់កីឡាករ Salah បានធ្វើការបដិសេធទៅលើការចាក់ចេញពី Anfield៕