ខ្សែប្រយុទ្ធ Goncalo Ramos ផ្ទេរមកកាន់ PSG ហើយ ប៉ុន្តែមិនមែនជាការទិញផ្តាច់នោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរ Goncalo Ramos ទៅកាន់ក្លឹប PSG។ ការនិយាយព្រមព្រៀងគ្នា គឺក្នុងតម្លៃ ៨០លានអឺរ៉ូ ខណៈឯកសារកំពុងចាប់ផ្តើមរៀបចំ។

ក្នុងនោះ ៦៥លានអឺរ៉ូជាតម្លៃផ្ទេរ ខណៈ ១៥លាន គឺជាតម្លៃបូកបន្ថែមផ្សេងៗ។ ហើយការផ្ទេរមួយនេះ ក្នុងលក្ខខណ្ឌខ្ចីជើង ដោយមានជម្រើសក្នុងការទិញផ្តាច់នៅឆ្នាំ២០២៤ ក៏ព្រោះតែបញ្ហា Fianncial Fair Play។ សម្រាប់ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ៕