គ្រូបង្វឹកក្លឹប Brighton លើកឡើងយ៉ាងនេះ ចំពោះរឿង Caicedo

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងនៅពេលដែលមានការចោទសួរអំពីការត្រលប់មកធ្វើការហ្វឹកហាត់របស់ Caicedo នៅថ្ងៃចន្ទ ស្រាប់តែលោក De Zerbi បានឆ្លើយថា “ខ្ញុំមិនដឹងទេ។ ប្រសិនជា Moises ចាកចេញ ពួកយើងនឹងស្វែងរកនៅកីឡាករសំខាន់ម្នាក់ទៀត។ ប្រសិនជា Moises បន្តស្នាក់នៅ ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ពួកយើង។ វាមិនមែនជាបញ្ហារបស់ខ្ញុំនោះទេ”។

លោក De Zerbi ក៏បានបន្ថែមទៀតថា “នៅ Brighton គឺវាអាចបាត់បង់កីឡាករខ្លះ ហើយពួកយើងតែងតែសម្លឹងទៅមុខ”៕