Pep Guardiola រំលឹកអំពីការកីឡាករ Cole Palmer ថា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងលោក Guardiola បញ្ជាក់អំពី Cole Palmer ថា “ពួកយើងមានការជឿជាក់ទៅលើ Cole។ ខ្ញុំស្គាល់គាត់ ដឹងថាគាត់ចង់លេងកាលពីរដូវកាលមុន ហើយមិនបានច្រើន។ ភ្នាក់ងាររបស់គាត់ គាត់ គឺពួកយើងបានពិភាក្សាគ្នា”។

លោក Pep បន្ថែមទៀតថា “ប្រសិនជាគាត់ចង់បន្តស្នាក់នៅ គឺពួកយើងសប្បាយចិត្ត។ ប្រសិនជាគាត់ចង់ចាកចេញ ពួកយើងនឹងស្វែងរកនៅដំណោះស្រាយ ពីព្រោះគាត់ជាកីឡាករកំពូលម្នាក់”៕