យោងតាមរបាយការណ៍ RMC Sport បានរាយការណ៍ថា Chelsea បានធ្វើការផ្លាស់ប្តូរ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Crystal Palace កីឡាករ Michael Olise ។
កីឡាករវ័យ 21 ឆ្នាំត្រូវបានគេរាយការណ៍ថា មានលក្ខខណ្ឌផ្តាច់កុងត្រា 35 លានផោនក្នុងកិច្ចសន្យារបស់គាត់ ប៉ុន្តែការផ្តល់ជូនដំបូងរបស់ក្លឹបតោខៀវគឺត្រឹមតែ 25 លានផោនប៉ុណ្ណោះ ហើយត្រូវបានគេរំពឹងថានឹងត្រូវបដិសេធ។
ក្លឹប Manchester City ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ U21 ជម្រើសជាតិបារាំង មកជំនួសកន្លែង Riyad Mahrez ដែលបានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al Ahli ក្នុងតម្លៃ 30 លានផោន៕