យោងតាមលោក Fabrizio Romano បានរាយការណ៍ថាក្រុម Al Ahli របស់អារ៉ាប៊ីសាអូឌីតគ្រោងនឹងប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Franck Kessié របស់ Barcelona ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
កីឡាករវ័យ 26 ឆ្នាំទើបតែបានចុះហត្ថលេខាជាមួយ Barca លើការផ្ទេរដោយឥតគិតថ្លៃពី Milan កាលពីរដូវក្តៅមុន ។ ជាលទ្ធផល ក្លឹបកំពុងសម្លឹងមើលការផ្ទេរគាត់ ហើយបានដាក់លក់កីឡាកររូបនេះក្នុងតម្លៃ 15 លានអឺរ៉ូ៕