យោងតាមរបាយការណ៍ Sky Sport Italia បាននិយាយថា Inter Milan ត្រៀមផ្តល់ជូន Arsenal នូវទឹកប្រាក់សរុបចំនួន 30 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Folarin Balogun ។
កីឡាករវ័យ 22 ឆ្នាំស៊ុតបញ្ចូលទីបាន 21 គ្រាប់នៅ Reims កាលពីរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើង ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងខ្លាំងពេកសម្រាប់កន្លែងមួយនៅក្នុងក្រុមកាំភ្លើងធំ។ ក្លឹបបានលក់ក្នុងតម្លៃចំនួន ៤០ លានអឺរ៉ូ ប៉ុន្តែ Inter បានផ្ដល់ជូនការដេញថ្លៃត្រឹមតែ ២៥ លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៥ លានអឺរ៉ូតែប៉ុណ្ណោះ។
Inter បានងាកទៅរកតារាសញ្ជាតិអាមេរិក ហើយក្លឹបក៏បានបញ្ជាក់បន្ថែមថាប្រសិនបើពួកគេមិនអាចចុះហត្ថាលេខាលើ Balogun បានទេនោះ ខ្សែប្រយុទ្ធ Udinese Beto គឺជាគោលដៅបន្ទាប់៕