Pep Guardiola បាន​ប្រាប់ Barca និង PSG ថា​គាត់​មិន​លក់​កីឡាករ​រូប​នេះ​ជា​ដាច់ខាត

0

ក្លឹ​ប Manchester City បាន​ជូនដំណឹង​ដល់​ក្លឹ​ប Barcelona និង Paris Saint-Germain ថា​ពួក​គេ​មិន​មាន​បំណង​អនុញ្ញាត​ឱ្យ​ខ្សែបម្រើ Bernardo Silva ចាក​ចេញពី​ក្លឹ​ប​នោះ​ទេ ។

បើ​យោង​តាម​លោក Fabrizio Romano បានអោយ​ដឹង​ថា Pep Guardiola បាន​ប្រាប់​ទៅ​កាន់​ក្លឹ​ប​ទាំង​ពីរ ដែល​មាន​ចំណាប់អារម្មណ៍​លើ​កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ 28 ឆ្នាំ​ថា គាត់​មិន​លក់​កីឡាករ Silva នៅ​រដូវក្ដៅ​នេះនោះ​ទេ ។

ម្ចាស់​ជើងឯក Premier League និង Champions League មាន​បំណង​ផ្តល់​ឱ្យ Bernardo នូវ​កិច្ចសន្យា​ថ្មី​ដើម្បី​រក្សា​គាត់​នៅ Etihad លើស​ពី​ឆ្នាំ 2025 នៅ​ពេល​ដែល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​ផុតកំណត់​៕