លោក Pochettino កំពុងសម្លឹងមើលកីឡាកររបស់ក្លឹប Leeds ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់កីឡាករ Tyler Adams ដើម្បីសាកសួរអំពីលក្ខខណ្ឌ ក៏ដូចជាតម្លៃផ្ទេរ។

គាត់ជាកីឡាករម្នាក់ដែលត្រូវបានយកមកពិចារណា ខណៈតម្លៃរបស់គាត់អាចត្រឹម ២០លានផោន។ ខាងក្លឹប Chelsea នៅតែផ្តោតទៅលើការផ្ទេរ Moises Caicedo៕